Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
ស្តែងស្តីលើស ល្មើសសីលក្រម
- បទពាក្យ៩ បែបជាប់ទង -
| ១- | ការឆ្គាំឆ្គង | រងទើសទាក់ | អ្នកជិតខាង |
| កោងកាចកាង | សាងទ្រគោះ | ព្រោះគិតខ្លី | |
| ចិត្តច្រណែន | បែនច្របល់ | កលអប្រីយ៍ | |
| មិនគប្បី | ស្តីអាក្រក់ | ល្អក់ដល់កាយ ។ | |
| ២- | តួសម្តែង | ក្លែងតាមខឹង | ប្រឹងដណ្ដប់ |
| ស្រឡាញ់កប់ | ស្អប់រើសយក | រករឿងផ្សាយ | |
| រឿងប្រឌិត | គិតកាឡៃ | ឆ្នៃក្លែងក្លាយ | |
| ឯងសប្បាយ | ផ្សាយអាក្រក់ | ល្អក់ដល់ការ ។ | |
| ៣- | ស្តែងស្តីលើស | ល្មើសសីលក្រម | ចំខុសក្រឹត្យ |
| បាត់អ្នកស្និទ្ធ | ដ្បិតអាក្រក់ | ល្អក់មិនថ្លា | |
| ប្រាសចាកពិត | មិត្តមិនគាប់ | ទ្រព្យអសារ | |
| ថោកអាត្មា | ការមិនត្រូវ | ផ្លូវខុសគេ ។ | |
| ៤- | ខុសវែងខ្លី | ស្តីឲ្យពិត | គិតពិចារណ៍ |
| យកគោលការណ៍ | ប្រាកដចំ | អំណាចទ្វេ | |
| រាយការណ៍ស្តែង | ថ្លែងសច្ចៈ | ដាក់ជូនមេ | |
| ការគ្នាន់គ្នេរ | រេរិះគិត | ពិតរួមការ ។ | |


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



