www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextកម្រង​កំណាព្យ​អប់រំ

ស្តែងស្តីលើស ល្មើសសីលក្រម

- បទពាក្យ៩ បែបជាប់ទង -
១- ការឆ្គាំឆ្គង រងទើសទាក់ អ្នកជិតខាង
  កោងកាចកាង សាងទ្រគោះ ព្រោះគិតខ្លី
  ចិត្តច្រណែន បែនច្របល់ កលអប្រីយ៍
  មិនគប្បី ស្តីអាក្រក់ ល្អក់ដល់កាយ ។
២- តួសម្តែង ក្លែងតាមខឹង ប្រឹងដណ្ដប់
  ស្រឡាញ់កប់ ស្អប់រើសយក រករឿងផ្សាយ
  រឿងប្រឌិត គិតកាឡៃ ឆ្នៃក្លែងក្លាយ
  ឯងសប្បាយ ផ្សាយអាក្រក់ ល្អក់ដល់ការ ។
៣- ស្តែងស្តីលើស ល្មើសសីលក្រម ចំខុសក្រឹត្យ
  បាត់អ្នកស្និទ្ធ ដ្បិតអាក្រក់ ល្អក់មិនថ្លា
  ប្រាសចាកពិត មិត្តមិនគាប់ ទ្រព្យអសារ
  ថោកអាត្មា ការមិនត្រូវ ផ្លូវខុសគេ ។
៤- ខុសវែងខ្លី ស្តីឲ្យពិត គិតពិចារណ៍
  យកគោលការណ៍ ប្រាកដចំ អំណាចទ្វេ
  រាយការណ៍ស្តែង ថ្លែងសច្ចៈ ដាក់ជូនមេ
  ការគ្នាន់គ្នេរ រេរិះគិត ពិតរួមការ ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ២១៧ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖