www.acledabank.com.kh

navigate_nextMedianavigate_nextEducational Poems

កម្មអកុសល

- បទកាកគតិ -
១- អ្នកលេងល្បែងភ្នាល់ ឈ្នះចាញ់ប៉ះពាល់ ភ្នាល់លិចអណ្តែត
  វិបត្តិតូចធំ កផ្គុំផលហេតុ ចាញ់ហាហុកប៉ែត
    ឈ្នះដប់ម្ភៃសាម  ។  
២- បៀបាល់ម្ល៉ឹងម្ល៉ោះ ឈ្នះតិចចាញ់អស់ បែកញើសរហាម
  ចាញ់ហើយចាញ់ទៀត ប្រឹងឆ្លៀតលេងតាម ឈ្នះតិចញៀនញ៉ាម
    តាមចាញ់បន្ត  ។  
៣- ខ្វះប្រាក់ដើរខ្ចី ញាតិមិត្តប្រុសស្រី ឲ្យដោយស្មោះសរ
  ចាញ់អស់ខ្ចីទៀត មិត្តញាតិដឹងត យល់ខ្ចីមិនល្អ
    ក៏ឈប់ឲ្យខ្ចី  ។  
៤- កកេះកកាយ កេះស្ងួតឆ្នាំងបាយ លែងនិយាយស្តី
  រករឿងប្រកែក ហួរហែកវែងខ្លី ឈ្លោះប្រពន្ធប្តី
    ដៀលពូជអម្បូរ  ។  
៥- វាយតប់ហិង្សា ផ្អើលអស់ដូនតា ដៀមដាមដោះដូរ
  មាសប្រាក់អង្កាំ បញ្ចាំយកថ្នូរ អស់ទ្រព្យដេកថ្ងូរ
    រវើរវាយ  ។  
៦- ស្ទើរអស់អាវខោ ទ័លច្រកស្លន់ស្លោ លលបលួចលាយ
  បន្លំកិបកេង លួចលេងរងរាយ យល់លួចបានងាយ
    រយពាន់ម៉ឺនលួច  ។  
៧- គួរគិតពិចារណ៍ លះលោភមោហា ទប់ទោសតិចតួច
  កុំឲ្យកកើត កំណើតលបលួច ទើបចៀសផុតរួច
    កម្មអកុសល ។  
ជំនួយស្មារតី : អប់រំសីលធម៌វិជ្ជាជីវៈ

CHAT
SITE MAP FORM CENTER USER MANUAL SECURITY TIPS NEWSLETTER LEGAL AND PRIVACY NOTICE
ONLINE VISITOR: 252 ©2024 ACLEDA Bank Plc.
DARK MODE

ACLEDA Bank Plc. - Credentials

CONNECT WITH US ON