navigate_nextព័ត៌មានnavigate_nextកម្រងកំណាព្យអប់រំ
កម្មអកុសល
- បទកាកគតិ -
| ១- | អ្នកលេងល្បែងភ្នាល់ | ឈ្នះចាញ់ប៉ះពាល់ | ភ្នាល់លិចអណ្តែត |
| វិបត្តិតូចធំ | កផ្គុំផលហេតុ | ចាញ់ហាហុកប៉ែត | |
| ឈ្នះដប់ម្ភៃសាម ។ | |||
| ២- | បៀបាល់ម្ល៉ឹងម្ល៉ោះ | ឈ្នះតិចចាញ់អស់ | បែកញើសរហាម |
| ចាញ់ហើយចាញ់ទៀត | ប្រឹងឆ្លៀតលេងតាម | ឈ្នះតិចញៀនញ៉ាម | |
| តាមចាញ់បន្ត ។ | |||
| ៣- | ខ្វះប្រាក់ដើរខ្ចី | ញាតិមិត្តប្រុសស្រី | ឲ្យដោយស្មោះសរ |
| ចាញ់អស់ខ្ចីទៀត | មិត្តញាតិដឹងត | យល់ខ្ចីមិនល្អ | |
| ក៏ឈប់ឲ្យខ្ចី ។ | |||
| ៤- | កកេះកកាយ | កេះស្ងួតឆ្នាំងបាយ | លែងនិយាយស្តី |
| រករឿងប្រកែក | ហួរហែកវែងខ្លី | ឈ្លោះប្រពន្ធប្តី | |
| ដៀលពូជអម្បូរ ។ | |||
| ៥- | វាយតប់ហិង្សា | ផ្អើលអស់ដូនតា | ដៀមដាមដោះដូរ |
| មាសប្រាក់អង្កាំ | បញ្ចាំយកថ្នូរ | អស់ទ្រព្យដេកថ្ងូរ | |
| រវើរវាយ ។ | |||
| ៦- | ស្ទើរអស់អាវខោ | ទ័លច្រកស្លន់ស្លោ | លលបលួចលាយ |
| បន្លំកិបកេង | លួចលេងរងរាយ | យល់លួចបានងាយ | |
| រយពាន់ម៉ឺនលួច ។ | |||
| ៧- | គួរគិតពិចារណ៍ | លះលោភមោហា | ទប់ទោសតិចតួច |
| កុំឲ្យកកើត | កំណើតលបលួច | ទើបចៀសផុតរួច | |
| កម្មអកុសល ។ | |||
ជំនួយស្មារតី : អប់រំសីលធម៌វិជ្ជាជីវៈ


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



