Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
ញញឹម
- បទកាកគតិ -
| ១- | ញញឹមរួសរាយ | វាចាពណ្ណរាយ | រាសីខ្ពង់ខ្ពស់ |
| ញញឹមទាក់ទាញ | ទំនាញកេរ្តិ៍ឈ្មោះ | ថ្កុំថ្កើងកិត្តិយស | |
| រស់រានបវរ ។ | |||
| ២- | ញញឹមជូនញាតិ | រីករាយខ្មីឃ្មាត | ញាតិមិត្តត្រេកអរ |
| ញញឹមធ្វើការ | ចិន្តាស្មោះសរ | កាក់កបកុះករ | |
| កើតកើនមង្គល ។ | |||
| ៣- | ញញឹមរក្សា | ទ្រព្យធនសក្តា | គង់សោះអំពល់ |
| ញញឹមមេត្តា | ករុណាយោគយល់ | ញញឹមនិមល | |
| សព្វសត្វមនុស្សា ។ | |||
| ៤- | ញញឹមអំណរ | មុទិតាធម៌ | ចម្រើនសុខា |
| ញញឹមស្មោះស្មើ | ស្មោះស្មើលោកា | ចិត្តឧបេក្ខា | |
| ញាតិមិត្តស្ម័គ្រស្មោះ ។ | |||
| ៥- | ញញឹមសប្បាយ | ទុក្ខទោសប្រែក្លាយ | សុខសាន្តឥតខ្ចោះ |
| ញញឹមចាកទុក្ខ | ទឹកមុខថ្លាស្រស់ | កាយគាប់ទាំងអស់ | |
| សិរីសួស្តី ។ | |||
ញញឹមស្រស់ស្រាយ ជាស្នេហ៍មុខដ៏ស័ក្តិសិទ្ធិរបស់មនុស្ស ។


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



