www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextកម្រង​កំណាព្យ​អប់រំ

ញញឹម

- បទកាកគតិ -
១- ញញឹមរួសរាយ វាចាពណ្ណរាយ រាសីខ្ពង់ខ្ពស់
  ញញឹមទាក់ទាញ ទំនាញកេរ្តិ៍ឈ្មោះ ថ្កុំថ្កើងកិត្តិយស
    រស់រានបវរ ។  
២- ញញឹមជូនញាតិ រីករាយខ្មីឃ្មាត ញាតិមិត្តត្រេកអរ
  ញញឹមធ្វើការ ចិន្តាស្មោះសរ កាក់កបកុះករ
    កើតកើនមង្គល ។  
៣- ញញឹមរក្សា ទ្រព្យធនសក្តា គង់សោះអំពល់
  ញញឹមមេត្តា ករុណាយោគយល់ ញញឹមនិមល
    សព្វសត្វមនុស្សា ។  
៤- ញញឹមអំណរ មុទិតាធម៌ ចម្រើនសុខា
  ញញឹមស្មោះស្មើ ស្មោះស្មើលោកា ចិត្តឧបេក្ខា
    ញាតិមិត្តស្ម័គ្រស្មោះ ។  
៥- ញញឹមសប្បាយ ទុក្ខទោសប្រែក្លាយ សុខសាន្តឥតខ្ចោះ
  ញញឹមចាកទុក្ខ ទឹកមុខថ្លាស្រស់ កាយគាប់ទាំងអស់
    សិរីសួស្តី ។  
ញញឹមស្រស់ស្រាយ ជាស្នេហ៍មុខដ៏ស័ក្តិសិទ្ធិរបស់មនុស្ស ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១៨៥ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖