www.acledabank.com.kh

navigate_nextMedianavigate_nextEducational Poems

ព្រហើនកើនគ្រោះថ្នាក់

- បទពាក្យ៧ -
១- ប្រហែសព្រហើនកើនគ្រោះថ្នាក់ ភ្លេចមិនទុកដាក់កើនបាត់បង់
  ការងារមិនល្អដ្បិតមិនចង់ ចិត្តមិនស្មោះត្រង់ដ្បិតមានបាប ។
២- បើកបរអារម្មណ៍មិននឹងនរ ដំណើរទៅមក៍ងុយងោកស្ងាប
  គាប់ជួនស្រវឹងខ្លាំងដុនដាប បុកឆ្កែយល់ចាបដួលដាំដូង ។
៣- បុកគោក្របីជ្រូកមាន់ទា រអិលបុកគ្នាធ្លាក់អណ្តូង
  បោកប៉ះទង្គិចដួលដេកតូង លិចកើតជើងត្បូងធ្លាក់ចុះស្រែ ។
៤- គ្រេចភ្លាត់បែកបាក់ឆ្អឹងសរសៃ មុខមាត់ជើងដៃដេករាប់ខែ
  គាប់ជួនគ្រោះធ្ងន់ស្លាប់ចោលម៉ែ ខ្លួនប្រាណខំថែបែរពិការ ។
៥- ខ្វះប្រុងប្រយ័ត្នបាត់ទូរស័ព្ទ ភ្លេចមិនចំណាប់ដូចមរណា
  បាត់ទ្រព្យដឹងខុសពេលត្រូវការ ភ្លេចនាំខ្លោចផ្សាក្នុងជីវិត ។
ជំនួយស្មារតី : ក្រើនរំឭក ឲ្យយល់អំពីហេតុផលដែលនាំឲ្យខ្លោចផ្សាក្នុងជីវិត គឺបណ្តាលមកពីប្រហែសព្រហើន និងការភ្លេចភ្លាំង ខ្វះការប្រុងប្រយ័ត្ន ។

CHAT
SITE MAP FORM CENTER USER MANUAL SECURITY TIPS NEWSLETTER LEGAL AND PRIVACY NOTICE
ONLINE VISITOR: 268 ©2024 ACLEDA Bank Plc.
DARK MODE

ACLEDA Bank Plc. - Credentials

CONNECT WITH US ON