www.acledabank.com.kh

navigate_nextMedianavigate_nextEducational Poems

ចចើងចង់ឈ្នះ

- បទកាកគតិ -
១- កីឡាករជា រួបរួមគ្នីគ្នា គោរពគោលការណ៍
  ក្សេមក្សាន្តស្រាលស្រាក ចៀសចាកទុក្ខា ចម្រើនសីលា
    កីឡាគប្បី ។  
២- លេងលះសីលធម៌ កាយចិត្តមិនល្អ អាក្រក់សម្តី
  ននៀលននះ លេងលះខន្តី បោកបាល់ទាត់ដី
    គៃគិតខ្លួនខ្លាំង ។  
៣- ជើងទាត់មាត់ស្តី គប់កែងឈូសដី ប្រកួតប្រណាំង
  កៀសគេដេកដួល បបួលតតាំង អះអាងកម្លាំង
    ប្រឆាំងអាជ្ញា ។  
៤- លោភលន់លុបយស ខឹងខូចកេរ្តិ៍ឈ្មោះ ល្បិចល្បែងទោសា
  ខឹងខូចខាតខំ ក្រៅក្រមកីឡា លេងល្មើសគោលការណ៍
    មោហាអាប់អន់ ។  
៥- បាក់ជើងបាក់ដៃ គ្រេចក្រំសរសៃ ក្បាលរងអាសន្ន
  បាក់ឆ្អឹងជំនីរ មមីស្លោស្លន់ ខ្លាំងខ្លោចធ្លាក់អន់
    ចចើងចង់ឈ្នះ ។  
កំណត់សម្គាល់ : ក្រុមកីឡាករល្អ គឺជាក្រុមដែលអនុវត្តជានិច្ចនិរន្តរ៍ ដូចខាងក្រោម ៖
  • គោរពច្បាប់ និងក្រមសីលធម៌
  • គោរព និងអនុវត្តតាមរាល់ការវិនិច្ឆ័យរបស់អាជ្ញាកណ្តាល

CHAT
SITE MAP FORM CENTER USER MANUAL SECURITY TIPS NEWSLETTER LEGAL AND PRIVACY NOTICE
ONLINE VISITOR: 248 ©2024 ACLEDA Bank Plc.
DARK MODE

ACLEDA Bank Plc. - Credentials

CONNECT WITH US ON