navigate_nextព័ត៌មានnavigate_nextកម្រងកំណាព្យអប់រំ
ចចើងចង់ឈ្នះ
- បទកាកគតិ -
| ១- | កីឡាករជា | រួបរួមគ្នីគ្នា | គោរពគោលការណ៍ |
| | ក្សេមក្សាន្តស្រាលស្រាក | ចៀសចាកទុក្ខា | ចម្រើនសីលា |
| | | កីឡាគប្បី ។ | |
|
| ២- | លេងលះសីលធម៌ | កាយចិត្តមិនល្អ | អាក្រក់សម្តី |
| | ននៀលននះ | លេងលះខន្តី | បោកបាល់ទាត់ដី |
| | | គៃគិតខ្លួនខ្លាំង ។ | |
|
| ៣- | ជើងទាត់មាត់ស្តី | គប់កែងឈូសដី | ប្រកួតប្រណាំង |
| | កៀសគេដេកដួល | បបួលតតាំង | អះអាងកម្លាំង |
| | | ប្រឆាំងអាជ្ញា ។ | |
|
| ៤- | លោភលន់លុបយស | ខឹងខូចកេរ្តិ៍ឈ្មោះ | ល្បិចល្បែងទោសា |
| | ខឹងខូចខាតខំ | ក្រៅក្រមកីឡា | លេងល្មើសគោលការណ៍ |
| | | មោហាអាប់អន់ ។ | |
|
| ៥- | បាក់ជើងបាក់ដៃ | គ្រេចក្រំសរសៃ | ក្បាលរងអាសន្ន |
| | បាក់ឆ្អឹងជំនីរ | មមីស្លោស្លន់ | ខ្លាំងខ្លោចធ្លាក់អន់ |
| | | ចចើងចង់ឈ្នះ ។ | |
|
កំណត់សម្គាល់ : ក្រុមកីឡាករល្អ គឺជាក្រុមដែលអនុវត្តជានិច្ចនិរន្តរ៍ ដូចខាងក្រោម ៖
- គោរពច្បាប់ និងក្រមសីលធម៌
- គោរព និងអនុវត្តតាមរាល់ការវិនិច្ឆ័យរបស់អាជ្ញាកណ្តាល