Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
សងមូលផ្គុំ ជំពាក់ទ្វេ
- បទពាក្យ៩ បែបជាប់ទង -
| ១- | គ្រងចំណាយ | ចាយមិនគិត | ពិតជាក្រ |
| ចាយមិនល្អ | តបំណុល | បុលខ្ចីគេ | |
| កើនសំណង | សងមូលផ្គុំ | ជំពាក់ទ្វេ | |
| ព្រួយគ្នាន់គ្នេរ | គេមកទារ | គ្រាវ័ណ្ឌក ។ | |
| ២- | ចាយមិនក្រែង | ស្តែងមិនគិត | ពិតខ្ជះខ្ជាយ |
| ចាយរាយមាយ | លាយច្របល់ | ខ្វល់បន្ត | |
| ចាយហួសដែន | ផែនកំណត់ | បទមិនល្អ | |
| ខ្មៅលាយស | ក្រខាងក្រៅ | ឆៅខាងក្នុង ។ | |
| ៣- | ស៊ីមិនគិត | យឹតតាមឃ្លាន | មានលាមក |
| សោគម្រក់ | លក់ល្ងាចព្រឹក | ស្ពឹកសូន្យសុង | |
| ខ្វះក្រោយមុខ | ពុកឫសដើម | សើមដល់ចុង | |
| ស្លាប់សូន្យសុង | ក្នុងកម្លៅ | ឆៅទាំងអស់ ។ | |


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



