www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextកម្រង​កំណាព្យ​អប់រំ

សងមូលផ្គុំ ជំពាក់ទ្វេ

- បទពាក្យ៩ បែបជាប់ទង -
១- គ្រងចំណាយ ចាយមិនគិត ពិតជាក្រ
  ចាយមិនល្អ តបំណុល បុលខ្ចីគេ
  កើនសំណង សងមូលផ្គុំ ជំពាក់ទ្វេ
  ព្រួយគ្នាន់គ្នេរ គេមកទារ គ្រាវ័ណ្ឌក ។
២- ចាយមិនក្រែង ស្តែងមិនគិត ពិតខ្ជះខ្ជាយ
  ចាយរាយមាយ លាយច្របល់ ខ្វល់បន្ត
  ចាយហួសដែន ផែនកំណត់ បទមិនល្អ
  ខ្មៅលាយស ក្រខាងក្រៅ ឆៅខាងក្នុង ។
៣- ស៊ីមិនគិត យឹតតាមឃ្លាន មានលាមក
  សោគម្រក់ លក់ល្ងាចព្រឹក ស្ពឹកសូន្យសុង
  ខ្វះក្រោយមុខ ពុកឫសដើម សើមដល់ចុង
  ស្លាប់សូន្យសុង ក្នុងកម្លៅ ឆៅទាំងអស់ ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ២០៧ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖