www.acledabank.com.kh

navigate_nextMedianavigate_nextEducational Poems

កូនអើយស្តាប់ពុក

- បទកាកគតិ -
១- ស្តាប់ពុកណាកូន មុនឪពុកសូន្យ កូនកុំតោះតើយ
  ចូរកូនប្រុងស្តាប់ ពុកប្រាប់ឱ្យហើយ ការគួរសួរឆ្លើយ
    កុំធុញទ្រាន់អ្វី ។  
២- ចាស់អស់កម្លាំង ការងារអស់ខ្លាំង ខ្សោយទាំងស្មារតី
  ភ្លេចជ្រុងភ្លេចជ្រោយ ថ្លោះធ្លោយសេចក្តី គាប់ចង់ថាអ្វី
    ភ្លេចប្រយោគឃ្លា ។  
៣- ចាស់ហូបមិនឆ្ងាញ់ ជួនលើសជាតិខ្លាញ់ ឡើងឈាមមិនជា
  លើសខ្វះជាតិស្ករ ត្រដរវេទនា គ្មានធ្មេញទំពា
    រាករោគក្រពះ ។  
៤- ភ្នែកចាស់ស្រវាំង ពព្រៀកចាញ់ចាំង ស្តាប់ស្តីមិនលះ
  ច្រមុះខូចញាណ មិនឃ្លានក្លិនជះ ននៀលននះ
    ធុំទឹកធុំបាយ ។  
៥- យប់ថ្ងៃចុករួយ រោគចាស់រែងព្រួយ រួមរឹតពេញកាយ
  ប្រឹងដេកមិនលក់ ស្ទះស្ទក់ក្រហាយ ទុក្ខមិនរសាយ
    កូនអើយរោគចាស់ ។  
៦- រៀនវាចាល្អ ល្អចិត្តស្មោះសរ ស្មោះសរច្បាប់ច្បាស់
  ច្បាស់កាយសុភាព សុភាពស្គាល់ចាស់ ចាស់ពុកចាំណាស់
    កើតចាស់ឈឺស្លាប់ ។  
៧- កូនអើយលះលោភ យល់ទោសកុំល្មោភ យល់មោហ៍កុំចាប់
  លះបាបស្រាលធ្ងន់ សងគុណឱ្យឆាប់ ល្អគួរត្រងត្រាប់
    ថ្កើងយសសក្តា ។  
ជំនួយស្មារតី : អប់រំបុត្រ និងបុត្រធីតា កុំឱ្យធុញទ្រាន់នឹងវ័យចាស់ជរា របស់ឳពុកម្តាយ និងឱ្យលះបង់នូវអំពើបាប ។
អប់រំ : ឱ្យកូនយល់អំពី គុណទោស និងដំណើរជីវិត ។

CHAT
SITE MAP FORM CENTER USER MANUAL SECURITY TIPS NEWSLETTER LEGAL AND PRIVACY NOTICE
ONLINE VISITOR: 265 ©2024 ACLEDA Bank Plc.
DARK MODE

ACLEDA Bank Plc. - Credentials

CONNECT WITH US ON