Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
រសជាតិជីវិត
- បទកាកគតិ -
| ១- | ក្រមុំកម្លោះ | កបកាយសម្រស់ | លីវលាស់កម្លាំង |
| កម្លោះក្រមុំ | ក្លាក្លំខ្លួនខ្លាំង | គ្មានអ្នកតតាំង | |
| រស់រានសេរី ។ | |||
| ២- | ប្រុសមានប្រពន្ធ | បន្ថែមទម្ងន់ | ក្លាយជាបតិ |
| ជាម្ចាស់ជីវិត | រួមរឹតមេត្រី | អង្គឯងជាប្តី | |
| ម្ចាស់ចិត្តប្រពន្ធ ។ | |||
| ៣- | ក្រមុំមានប្តី | ក្រឹត្យក្រមជាស្រី | ទាក់ទូលធ្ងរធ្ងន់ |
| ចំណងភក្ដី | ចងប្តីប្រពន្ធ | មានក្រគាប់គុណ | |
| ធ្ងន់ទាំងអស់គ្នា ។ | |||
| ៤- | ប្រៃសាបជូរចត់ | ភ្លែមភ្លាវប្រាកដ | ខ្វះផ្អែមមិនជា |
| ល្វីងប្រហាតពិត | ជីវិតគ្រប់គ្នា | អំណត់ធន់ធារ | |
| មង្គលជីវិត ។ | |||
ជំនួយស្មារតី : សម្រាប់មង្គលគ្រួសារ


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



