www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextកម្រង​កំណាព្យ​អប់រំ

រសជាតិជីវិត

- បទកាកគតិ -
១- ក្រមុំកម្លោះ កបកាយសម្រស់ លីវលាស់កម្លាំង
  កម្លោះក្រមុំ ក្លាក្លំខ្លួនខ្លាំង គ្មានអ្នកតតាំង
    រស់រានសេរី ។  
២- ប្រុសមានប្រពន្ធ បន្ថែមទម្ងន់ ក្លាយជាបតិ
  ជាម្ចាស់ជីវិត រួមរឹតមេត្រី អង្គឯងជាប្តី
    ម្ចាស់ចិត្តប្រពន្ធ ។  
៣- ក្រមុំមានប្តី ក្រឹត្យក្រមជាស្រី ទាក់ទូលធ្ងរធ្ងន់
  ចំណងភក្ដី ចងប្តីប្រពន្ធ មានក្រគាប់គុណ
    ធ្ងន់ទាំងអស់គ្នា ។  
៤- ប្រៃសាបជូរចត់ ភ្លែមភ្លាវប្រាកដ ខ្វះផ្អែមមិនជា
  ល្វីងប្រហាតពិត ជីវិតគ្រប់គ្នា អំណត់ធន់ធារ
    មង្គលជីវិត ។  
ជំនួយស្មារតី : សម្រាប់មង្គលគ្រួសារ

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១០៤ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត
ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ