www.acledabank.com.kh

navigate_nextMedianavigate_nextEducational Poems

នាទីការងារ និង សីលធម៌

- បទព្រហ្មគីតិ -
* ធ្វើការតាមនាទី រួមសម្ភីដោយស្មោះសរ
  រក្សាសីលបវរ ការងារល្អស្មារតីមាន ។
* ប្រយ័ត្នមិនប្រមាថ ការបង់ខាតដូចចោលទាន
  ឆ្លងគ្រោះអស់ធនធាន រោគអត់ឃ្លានគ្មានឡើយណា ។
* ចង់ឈ្នះឈ្នះខ្លួនឯង ចេះកោតក្រែងមិត្តញាតិសា
  គោរពនាទីការ គេឯងណាមិនបំពាន ។
* ការងារធ្វេសប្រហែស ល្ងង់ធ្វើចេះខ្សោយធ្វើហ៊ាន
  ការគេប្រឹងទិតៀន ក្រធ្វើមានមិនគិតខ្លួន ។
* សាងខ្លួនឱ្យប្រសើរ ទោះដេកដើរឱ្យមាំមួន
  គោរពនាទីខ្លួន ល្អសមសួនមានតម្លៃ ។
* ប្រឹងប្រែងលះកម្ជិល លះរមិលទើបថ្លាថ្លៃ
  ព្យាយាមការរាល់ថ្ងែ ចេះសំចៃបានខ្ពង់ខ្ពស់ ។
* រក្សាទ្រព្យរកបាន ឱ្យថ្កើងថ្កានមានកេរ្តិ៍ឈ្មោះ
  ចាយវាយគិតរម្លស់ អាសូរពោះក្រែងអត់ឃ្លាន ។
* សេពគប់សព្វទីឋាន សូមឱ្យបានតែមិត្តល្អ
  កល្យាណស្ម័គ្រស្មោះសរ ជួយគ្រាក្រគ្រប់ទិសា ។
* រស់រានមានសិរី កុំធ្វើអ្វីក្រៅតម្រា
  ស្របច្បាប់សព្វកិច្ចការ សោយសុខាមិនខ្វាយខ្វល់ ។
* បណ្តាំចាំគ្រប់បទ ចេះប្រាកដផុតកង្វល់
  កិច្ចការជាកុសល ជំនាញដល់សល់ផលា ។
* សាងកាយវាចាចិត្ត ឱ្យល្អល្អិតទ្រព្យអាត្មា
  គំរូក្នុងលោកា គ្រប់គ្រួសារមានមង្គល ។
  ប្រឹងប្រែងប្រាសខ្ជិលកើតទ្រព្យា ខ្ជិលទុក្ខវេទនាក្រត្រាំត្រែង
  រក្សាទុកដាក់ទ្រព្យធនឯង ចាយវាយចាត់ចែងតាមផែនការ ។

CHAT
SITE MAP FORM CENTER USER MANUAL SECURITY TIPS NEWSLETTER LEGAL AND PRIVACY NOTICE
ONLINE VISITOR: 255 ©2024 ACLEDA Bank Plc.
DARK MODE

ACLEDA Bank Plc. - Credentials

CONNECT WITH US ON