navigate_nextព័ត៌មានnavigate_nextកម្រងកំណាព្យអប់រំ
នាទីការងារ និង សីលធម៌
- បទព្រហ្មគីតិ -
| * | ធ្វើការតាមនាទី | រួមសម្ភីដោយស្មោះសរ |
| រក្សាសីលបវរ | ការងារល្អស្មារតីមាន ។ | |
| * | ប្រយ័ត្នមិនប្រមាថ | ការបង់ខាតដូចចោលទាន |
| ឆ្លងគ្រោះអស់ធនធាន | រោគអត់ឃ្លានគ្មានឡើយណា ។ | |
| * | ចង់ឈ្នះឈ្នះខ្លួនឯង | ចេះកោតក្រែងមិត្តញាតិសា |
| គោរពនាទីការ | គេឯងណាមិនបំពាន ។ | |
| * | ការងារធ្វេសប្រហែស | ល្ងង់ធ្វើចេះខ្សោយធ្វើហ៊ាន |
| ការគេប្រឹងទិតៀន | ក្រធ្វើមានមិនគិតខ្លួន ។ | |
| * | សាងខ្លួនឱ្យប្រសើរ | ទោះដេកដើរឱ្យមាំមួន |
| គោរពនាទីខ្លួន | ល្អសមសួនមានតម្លៃ ។ | |
| * | ប្រឹងប្រែងលះកម្ជិល | លះរមិលទើបថ្លាថ្លៃ |
| ព្យាយាមការរាល់ថ្ងែ | ចេះសំចៃបានខ្ពង់ខ្ពស់ ។ | |
| * | រក្សាទ្រព្យរកបាន | ឱ្យថ្កើងថ្កានមានកេរ្តិ៍ឈ្មោះ |
| ចាយវាយគិតរម្លស់ | អាសូរពោះក្រែងអត់ឃ្លាន ។ | |
| * | សេពគប់សព្វទីឋាន | សូមឱ្យបានតែមិត្តល្អ |
| កល្យាណស្ម័គ្រស្មោះសរ | ជួយគ្រាក្រគ្រប់ទិសា ។ | |
| * | រស់រានមានសិរី | កុំធ្វើអ្វីក្រៅតម្រា |
| ស្របច្បាប់សព្វកិច្ចការ | សោយសុខាមិនខ្វាយខ្វល់ ។ | |
| * | បណ្តាំចាំគ្រប់បទ | ចេះប្រាកដផុតកង្វល់ |
| កិច្ចការជាកុសល | ជំនាញដល់សល់ផលា ។ | |
| * | សាងកាយវាចាចិត្ត | ឱ្យល្អល្អិតទ្រព្យអាត្មា |
| គំរូក្នុងលោកា | គ្រប់គ្រួសារមានមង្គល ។ | |
| ប្រឹងប្រែងប្រាសខ្ជិលកើតទ្រព្យា | ខ្ជិលទុក្ខវេទនាក្រត្រាំត្រែង | |
| រក្សាទុកដាក់ទ្រព្យធនឯង | ចាយវាយចាត់ចែងតាមផែនការ ។ |


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



