www.acledabank.com.kh

navigate_nextMedianavigate_nextEducational Poems

ខុសប្រឹងលាក់ ទាក់ដំណើរ

- បទពាក្យ៩ បែបជាប់ទង -
១- ស្ដែងមិនស្តាប់ យ៉ាប់មិនឮ ឌឺបំពាន
  ឆ្លងខុសស្ពាន ឈានខុសប៉ង ហ្មងសៅការ
  ល្មើសក្រឹត្យក្រម ផ្សំកំហុស ខុសខ្លឹមសារ
  ខ្វះពិចារណ៍ ការរំលង ឆ្គងទំនុក ។
២- ខុសមិនកែ ប្រែប្រឹងបាំង ខ្លាំងខាងខ្មាស
  ស្ដើងថាក្រាស់ ចាស់ប្តូរផ្លិត បិទទោសទុក្ខ
  ចង់បវរ ល្អតែក្រៅ ឆៅខ្លោចមុខ
  ខុសទំនុក ពុកយល់ខ្លឹម ស្នឹមចន្ទល់ ។
៣- ពេទ្យយល់រោគ លោកព្យាបាល ស្រាលជំងឺ
  ក្ដៅស្រៀវព្រឺ ឈឺជាក់ស្ដែង ថ្លែងវិលវល់
  មានកំហុស ដុះមិនដឹង ប្រឹងលាក់គល់
  បាក់ទ្រនល់ គល់ក៏ពុក ទុក្ខបន្ត ។
៤- ចង់សុខសាន្ត ប្រាណគ្មានរោគ ជោគរាសី
  ចង់ល្បាញល្បី ក្ដីថ្កុំថ្កើង ឡើងបវរ
  កិច្ចការកប ស្របផែនការ សាទរអរ
  កុំលាក់ត ល្អគ្មានរោគ លោកសរសើរ ។

CHAT
SITE MAP FORM CENTER USER MANUAL SECURITY TIPS NEWSLETTER LEGAL AND PRIVACY NOTICE
ONLINE VISITOR: 335 ©2024 ACLEDA Bank Plc.
DARK MODE

ACLEDA Bank Plc. - Credentials

CONNECT WITH US ON