navigate_nextព័ត៌មានnavigate_nextកម្រងកំណាព្យអប់រំ
ខុសប្រឹងលាក់ ទាក់ដំណើរ
- បទពាក្យ៩ បែបជាប់ទង -
| ១- | ស្ដែងមិនស្តាប់ | យ៉ាប់មិនឮ | ឌឺបំពាន |
| ឆ្លងខុសស្ពាន | ឈានខុសប៉ង | ហ្មងសៅការ | |
| ល្មើសក្រឹត្យក្រម | ផ្សំកំហុស | ខុសខ្លឹមសារ | |
| ខ្វះពិចារណ៍ | ការរំលង | ឆ្គងទំនុក ។ | |
| ២- | ខុសមិនកែ | ប្រែប្រឹងបាំង | ខ្លាំងខាងខ្មាស |
| ស្ដើងថាក្រាស់ | ចាស់ប្តូរផ្លិត | បិទទោសទុក្ខ | |
| ចង់បវរ | ល្អតែក្រៅ | ឆៅខ្លោចមុខ | |
| ខុសទំនុក | ពុកយល់ខ្លឹម | ស្នឹមចន្ទល់ ។ | |
| ៣- | ពេទ្យយល់រោគ | លោកព្យាបាល | ស្រាលជំងឺ |
| ក្ដៅស្រៀវព្រឺ | ឈឺជាក់ស្ដែង | ថ្លែងវិលវល់ | |
| មានកំហុស | ដុះមិនដឹង | ប្រឹងលាក់គល់ | |
| បាក់ទ្រនល់ | គល់ក៏ពុក | ទុក្ខបន្ត ។ | |
| ៤- | ចង់សុខសាន្ត | ប្រាណគ្មានរោគ | ជោគរាសី |
| ចង់ល្បាញល្បី | ក្ដីថ្កុំថ្កើង | ឡើងបវរ | |
| កិច្ចការកប | ស្របផែនការ | សាទរអរ | |
| កុំលាក់ត | ល្អគ្មានរោគ | លោកសរសើរ ។ | |


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



