www.acledabank.com.kh

navigate_nextMedianavigate_nextEducational Poems

ព្រះគុណថ្លៃ

- បទព្រហ្មគីតិ -
១- ដំបូន្មានបវរ គុណគាប់ល្អប្រណិប័តន៍
  ត្រងត្រាប់ជាប់មធ្យ័ត រៀនស្ងប់ស្ងាត់សុខចិត្តកាយ ។
២- ដូចផ្កាពណ៌ស្រស់ល្អ រូបបវរក្រអូបសាយ
  ភមរ(១)ជាតិទាំងឡាយ រួមសប្បាយក្រេបកេសរ ។
៣- ពុកម៉ែលោកវាចា ដូចពណ៌ផ្កាចម្រុះល្អ
  មិនស្រូបមិនអំណរ មិនត្រេកអរមិនក្រអូប ។
៤- ពាក្យពុកម៉ែយាយតា គុណញាតិសាត្រូវស្រង់ស្រូប
  ព្រះគុណពេចន៍ក្រអូប ប្រដូចស្ដូបទីឋានថ្លៃ ។
៥- បណ្តាំដំបូន្មាន ប្រៀបដូចស្ពានឆ្លងយប់ថ្ងៃ
  គាប់ចិត្តទាន់សម័យ បីថ្លាថ្លៃកើតមង្គល ។
ឱ្យកូនចៅស្តាប់បង្គាប់ ដំបូន្មានឳពុកម្តាយ និងអប់រំកាយ វាចា ចិត្ត ឱ្យល្អជាទ្រព្យមង្គល សម្រាប់ខ្លួន ។
(១) ភមរ (អានថា) : ភៈ មៈ រៈ ឬ ភៈ មៈ (ភៈម្រៈ) (ភៈម្រៈជាតិ ឬភៈមៈជាតិ) (ន) : កន្លង់ ឬ ឃ្មុំ ។

CHAT
SITE MAP FORM CENTER USER MANUAL SECURITY TIPS NEWSLETTER LEGAL AND PRIVACY NOTICE
ONLINE VISITOR: 335 ©2024 ACLEDA Bank Plc.
DARK MODE

ACLEDA Bank Plc. - Credentials

CONNECT WITH US ON