navigate_nextព័ត៌មានnavigate_nextកម្រងកំណាព្យអប់រំ
ព្រះគុណថ្លៃ
- បទព្រហ្មគីតិ -
១- | ដំបូន្មានបវរ | គុណគាប់ល្អប្រណិប័តន៍ |
| ត្រងត្រាប់ជាប់មធ្យ័ត | រៀនស្ងប់ស្ងាត់សុខចិត្តកាយ ។ |
|
២- | ដូចផ្កាពណ៌ស្រស់ល្អ | រូបបវរក្រអូបសាយ |
| ភមរ(១)ជាតិទាំងឡាយ | រួមសប្បាយក្រេបកេសរ ។ |
|
៣- | ពុកម៉ែលោកវាចា | ដូចពណ៌ផ្កាចម្រុះល្អ |
| មិនស្រូបមិនអំណរ | មិនត្រេកអរមិនក្រអូប ។ |
|
៤- | ពាក្យពុកម៉ែយាយតា | គុណញាតិសាត្រូវស្រង់ស្រូប |
| ព្រះគុណពេចន៍ក្រអូប | ប្រដូចស្ដូបទីឋានថ្លៃ ។ |
|
៥- | បណ្តាំដំបូន្មាន | ប្រៀបដូចស្ពានឆ្លងយប់ថ្ងៃ |
| គាប់ចិត្តទាន់សម័យ | បីថ្លាថ្លៃកើតមង្គល ។ |
|
ឱ្យកូនចៅស្តាប់បង្គាប់ ដំបូន្មានឳពុកម្តាយ និងអប់រំកាយ វាចា ចិត្ត ឱ្យល្អជាទ្រព្យមង្គល សម្រាប់ខ្លួន ។
(១) ភមរ (អានថា) : ភៈ មៈ រៈ ឬ ភៈ មៈ (ភៈម្រៈ) (ភៈម្រៈជាតិ ឬភៈមៈជាតិ) (ន) : កន្លង់ ឬ ឃ្មុំ ។