Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
ស្តាប់អ្វីដែលល្អ
- បទពាក្យ៧ -
| ១- | កុំស្តាប់សូរសព្ទជេរផ្តាសា | ស្តីឥតខ្លឹមសារគ្មានប្រយោជន៍ |
| កុំអានសំណេរន័យអសោច | អានស្តាប់ហិនហោចខ្លោចផ្សាថែម ។ | |
| ២- | សោយសព្វមនោសញ្ចេតនា | ប្រៀបដូចអាហារជូរចត់ល្ហែម |
| អាហារស្អាតល្អគួរសោយថែម | ស្អុយផ្អូមអស់ផ្អែមគួរកុំសោយ ។ | |
| ៣- | រូបភាពមិនល្អមិនគួរមើល | អាសអាភាសព្រើលកុំតាមដោយ |
| ក្លិនក្លែបអសោចកុំស្រូបសោយ | ស្រូបស្រង់នាំខ្សោយសោយមិនល្អ ។ | |
| ៤- | ចៀសសព្វរសជាតិមានពិសពុល | ចៀសក្តីបាបជ្រុលទើបបវរ |
| មើលស្តាប់ស្រង់ក្លិនរសជាតិល្អ | ពាក្យពេចន៍ស្មោះសរគួរត្រងត្រាប់ ។ | |
| សេពគប់មិត្តល្អតឱ្យសុខ | បាបមិត្តក្តៅក្តុកទោសសៅហ្មង | |
| វិនាសអស់ទៅទ្រព្យធនផង | កម្មកាចកន្លងរងទុក្ខា ។ |


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



