www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextកម្រង​កំណាព្យ​អប់រំ

ស្តាប់អ្វីដែលល្អ

- បទពាក្យ៧ -
១- កុំស្តាប់សូរសព្ទជេរផ្តាសា ស្តីឥតខ្លឹមសារគ្មានប្រយោជន៍
  កុំអានសំណេរន័យអសោច អានស្តាប់ហិនហោចខ្លោចផ្សាថែម ។
២- សោយសព្វមនោសញ្ចេតនា ប្រៀបដូចអាហារជូរចត់ល្ហែម
  អាហារស្អាតល្អគួរសោយថែម ស្អុយផ្អូមអស់ផ្អែមគួរកុំសោយ  ។
៣- រូបភាពមិនល្អមិនគួរមើល អាសអាភាសព្រើលកុំតាមដោយ
  ក្លិនក្លែបអសោចកុំស្រូបសោយ ស្រូបស្រង់នាំខ្សោយសោយមិនល្អ ។
៤- ចៀសសព្វរសជាតិមានពិសពុល ចៀសក្តីបាបជ្រុលទើបបវរ
  មើលស្តាប់ស្រង់ក្លិនរសជាតិល្អ ពាក្យពេចន៍ស្មោះសរគួរត្រងត្រាប់ ។
  សេពគប់មិត្តល្អតឱ្យសុខ បាបមិត្តក្តៅក្តុកទោសសៅហ្មង
  វិនាសអស់ទៅទ្រព្យធនផង កម្មកាចកន្លងរងទុក្ខា ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១៩៧ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖