navigate_nextMedianavigate_nextEducational Poems
បណ្តាំពុកម៉ែ
- បទពាក្យ៧ -
* | កុំខ្ជិលនាំក្រណាស្ងួនភ្ងា | កុំធ្វើខ្ជីខ្ជានាំអសោច |
| ប្រសិនខ្ជះខ្ជាយនាំហិនហោច | ដាច់ដោចខ្លោចផ្សាណាចរណៃ ។ |
|
* | ប្រហែសប្រហោងតោងប្រយ័ត្ន | ប្រហែសបង់បាត់ផលកម្រៃ |
| ប្រហែសច្រើនដងនាំក្សិណក្ស័យ | ហិនហោចចង្រៃមិនស្រាកស្រាន្ត ។ |
|
* | វិជ្ជាជាទ្រព្យជាប់អាត្មា | ចោរចង់ប្រាថ្នាក៏មិនបាន |
| វិជ្ជាជួយឱ្យរស់ក្សេមក្សាន្ត | ជីវិតចរថ្កានថ្កើងកិត្តិយស ។ |
|
* | ប្រសិនមិនចេះត្រូវប្រឹងរៀន | ចង់ធ្វើអ្នកមានធំខ្ពង់ខ្ពស់ |
| ព្យាយាមរៀនសូត្រសាងកេរ្តិ៍ឈ្មោះ | ឧស្សាហ៍សាបព្រោះសាងកុសល ។ |
|
* | ទាន់ខ្លួននៅក្មេងក្រេបចំណេះ | កូនកុំប្រហែសនាំវិកល |
| ប្រហែសបាត់បង់អំណោយផល | ខូចខាតខ្វាយខ្វល់នាំស្តាយក្រោយ ។ |
|
ពុកម៉ែជាព្រះនៃកូនចៅ លោកប្រៀនប្រដៅឲ្យកូនល្អ នាំគ្នាប្រណិប័តន៍បានបវរ សាងផលស្មោះសរតរុងរឿង ។