navigate_nextMedianavigate_nextEducational Poems
ទ្រព្យបាត់ភ្លាម ទាមទាក់ទងភ្លែត
- បទពាក្យ៩ បែបជាប់ទង -
១- | ខ្វះប្រយ័ត្ន | បាត់ទ្រព្យធន | ពន់សោកស្តាយ |
| បាត់ពីកាយ | ក្លាយវិនាស | ចៀសមិនរួច |
| ប្រហែសបាត់ | ខ្ចាត់មិនគាប់ | ទ្រព្យចោរលួច |
| ស្តែងព្រឺព្រួច | រួចដោះស្រាយ | ឆ្ងាយជំនួស ។ |
|
២- | ភិនភាគទ្រព្យ | ជាប់ចំណាំ | ចាំមិនយល់ |
| ខ្វះប្ញសគល់ | យល់តិចតួច | ផ្តួចផ្តើមគ្រោះ |
| ការទាក់ទង | រងទប់ស្កាត់ | បាត់លើសលោះ |
| គិតជ្រុលជ្រួស | រស់ភ្លេចក្បួន | ខ្លួនលិចលង់ ។ |
|
៣- | ទ្រព្យបាត់ភ្លាម | ទាមទាក់ទង | រងគ្រប់ច្រក |
| ចោរអាចខក | បកវិលវល់ | ជល់ជាប់ជង់ |
| ភស្តុតាងទ្រព្យ | ជាប់សំអាង | សាងគ្រប់ជ្រុង |
| ចោរពាលល្ងង់ | លង់ចូលលប | គ្របចាប់ចង ។ |
|
ជំនួយស្មារតី
គោលបំណង ដើម្បីជំនួយនីតិវិធីដោះស្រាយ ទប់ស្កាត់ចោរលួច/ប្លន់ យានជំនិះ
កំណត់សម្គាល់ :
- ត្រូវយល់អំពីបំណងនៃការបាញ់ថ្នាំលើយានជំនិះ គឺជាសញ្ញាសម្គាល់
- ករណីចោរលួច/ប្លន់ ដំបូងគេបង្អស់ គឺត្រូវធ្វើទំនាក់ទំនងតាមទូរស័ព្ទ ជូនចំពោះសមត្ថកិច្ច នូវស្លាកលេខ ភិនភាគ យានជំនិះ...។