www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextកម្រង​កំណាព្យ​អប់រំ

ទ្រព្យបាត់ភ្លាម ទាមទាក់ទងភ្លែត

- បទពាក្យ៩ បែបជាប់ទង -
១- ខ្វះប្រយ័ត្ន បាត់ទ្រព្យធន ពន់សោកស្តាយ
  បាត់ពីកាយ ក្លាយវិនាស ចៀសមិនរួច
  ប្រហែសបាត់ ខ្ចាត់មិនគាប់ ទ្រព្យចោរលួច
  ស្តែងព្រឺព្រួច រួចដោះស្រាយ ឆ្ងាយជំនួស ។
២- ភិនភាគទ្រព្យ ជាប់ចំណាំ ចាំមិនយល់
  ខ្វះប្ញសគល់ យល់តិចតួច ផ្តួចផ្តើមគ្រោះ
  ការទាក់ទង រងទប់ស្កាត់ បាត់លើសលោះ
  គិតជ្រុលជ្រួស រស់ភ្លេចក្បួន ខ្លួនលិចលង់ ។
៣- ទ្រព្យបាត់ភ្លាម ទាមទាក់ទង រងគ្រប់ច្រក
  ចោរអាចខក បកវិលវល់ ជល់ជាប់ជង់
  ភស្តុតាងទ្រព្យ ជាប់សំអាង សាងគ្រប់ជ្រុង
  ចោរពាលល្ងង់ លង់ចូលលប គ្របចាប់ចង ។
ជំនួយស្មារតី
គោលបំណង ដើម្បីជំនួយនីតិវិធីដោះស្រាយ ទប់ស្កាត់ចោរលួច/ប្លន់ យានជំនិះ
កំណត់សម្គាល់ :
  1. ត្រូវយល់អំពីបំណងនៃការបាញ់ថ្នាំលើយានជំនិះ គឺជាសញ្ញាសម្គាល់
  2. ករណីចោរលួច/ប្លន់ ដំបូងគេបង្អស់ គឺត្រូវធ្វើទំនាក់ទំនងតាមទូរស័ព្ទ ជូនចំពោះសមត្ថកិច្ច នូវស្លាកលេខ ភិនភាគ យានជំនិះ...។

    ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

    phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
    emailinquiry@acledabank.com.kh


    CHAT
    ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
    អ្នកកំពុងទស្សនា : ១៨៧ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
    ផ្ទៃងងឹត

    ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

    ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖