www.acledabank.com.kh

navigate_nextMedianavigate_nextEducational Poems

សាងចិត្តឱ្យល្អ

- បទពាក្យ៧ -
១- អ្នកមានខ្ពង់ខ្ពស់យសស័ក្តិធំ ផលបានផ្សំផ្គុំប្រឹងធ្វើការ
  មិនលួចបន្លំពីនរណា យើងគួរសិក្សារៀនត្រាប់តាម ។
២- ឈ្នានីសច្រណែនមិនគប្បី ចិត្តជួគិតខ្លីលោកហាមប្រាម
  ឃើញគេបវរត្រូវធ្វើតាម ឈ្នានីសដិតដាមកុំឱ្យមាន ។
៣- ការងារឱ្យផលតាមអ្នកធ្វើ តិចច្រើនទង្វើគឺជាស្ពាន
  ខ្លះធ្វើបានក្រខ្លះបានមាន អ្នកក្រអត់ឃ្លានអ្នកមានជួយ ។
៤- អំណរសព្វសត្វដែលបានសុខ ជួយឱ្យស្រណុកផុតទុក្ខព្រួយ
  អ្នកមានឃើញក្រផ្តល់ជំនួយ ក្របានគេជួយបានរីករាយ ។
ជំនួយស្មារតី : អប់រំចិត្តឱ្យល្អដើម្បីទទួលបានផលល្អពីការងារ និងធ្វើឱ្យមនុស្សគ្រប់លំដាប់ចេះស្រឡាញ់រាប់រកគ្នា ដើម្បីសេចក្តីសុខក្នុងសង្គមការងារ និងសង្គមជាតិ ។

CHAT
SITE MAP FORM CENTER USER MANUAL SECURITY TIPS NEWSLETTER LEGAL AND PRIVACY NOTICE
ONLINE VISITOR: 274 ©2024 ACLEDA Bank Plc.
DARK MODE

ACLEDA Bank Plc. - Credentials

CONNECT WITH US ON