Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
ឈ្មោះខ្ចាយខ្ចាត់ បាត់ទុកចិត្ត
- បទពាក្យ៩ បែបជាប់ទង -
| ១- | ខុសសាច់ប្រាក់ | ដាក់លើសខ្វះ | ផ្ដាសបាត់បង់ |
| ខ្វះតម្រង់ | ត្រង់មិនត្រូវ | ផ្លូវគ្រប់គ្រង | |
| ខ្វះពិនិត្យ | គិតកំហុស | ខុសរំលង | |
| បន្ដឆ្គង | រងវិបត្តិ | ស្កាត់គោលដៅ ។ | |
| ២- | ក្លែងបន្លំ | ផ្សំលបលួច | រួចកែច្នៃ |
| រពឹសដៃ | ក្រៃខ្វះគិត | ពិតជាខ្លៅ | |
| បាត់គុណគាប់ | ទ្រព្យជិតឆ្ងាយ | ក្លាយជាឆៅ | |
| កដំបៅ | ខ្មៅលាយស | តរងគ្រោះ ។ | |
| ៣- | ខុសមិនកែ | ប្រែធ្វើថែម | ផ្អែមជូរចត់ |
| ខុសមិនកត់ | បត់បិទបាំង | ខ្លាំងខាងឈ្លោះ | |
| ខុសបំផ្លាញ | ក្រាញមិនជា | មានះហួស | |
| ខូចទាំងយស | ឈ្មោះខ្ចាយខ្ចាត់ | បាត់ទុកចិត្ត ។ | |


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



