www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextកម្រង​កំណាព្យ​អប់រំ

ឈ្មោះខ្ចាយខ្ចាត់ បាត់ទុកចិត្ត

- បទពាក្យ៩ បែបជាប់ទង -
១- ខុសសាច់ប្រាក់ ដាក់លើសខ្វះ ផ្ដាសបាត់បង់
  ខ្វះតម្រង់ ត្រង់មិនត្រូវ ផ្លូវគ្រប់គ្រង
  ខ្វះពិនិត្យ គិតកំហុស ខុសរំលង
  បន្ដឆ្គង រងវិបត្តិ ស្កាត់គោលដៅ ។
២- ក្លែងបន្លំ ផ្សំលបលួច រួចកែច្នៃ
  រពឹសដៃ ក្រៃខ្វះគិត ពិតជាខ្លៅ
  បាត់គុណគាប់ ទ្រព្យជិតឆ្ងាយ ក្លាយជាឆៅ
  កដំបៅ ខ្មៅលាយស តរងគ្រោះ ។
៣- ខុសមិនកែ ប្រែធ្វើថែម ផ្អែមជូរចត់
  ខុសមិនកត់ បត់បិទបាំង ខ្លាំងខាងឈ្លោះ
  ខុសបំផ្លាញ ក្រាញមិនជា មានះហួស
  ខូចទាំងយស ឈ្មោះខ្ចាយខ្ចាត់ បាត់ទុកចិត្ត ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១៨៥ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖