Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
បាក់បែកមិត្ត ពិតវិកល
- បទពាក្យ៩ បែបជាប់ទង -
| ១- | កាយឆ្គាំឆ្គង | រងពាក្យកាច | សាចដល់ចិត្ត |
| ល្មើសក្រមក្រឹត្យ | ដ្បិតលោភលន់ | ពុនមោហៈ | |
| ខឹងក្រេវក្រោធ | ឆោតពេញវាល | ពាលទោសៈ | |
| កើតថ្នាំងថ្នាក់ | បាក់បែកមិត្ត | ជិតឆ្ងាយគ្រោះ ។ | |
| ២- | គិតវិកល | ខ្វល់ចិន្តា | ផ្សាចុកចាប់ |
| យល់ចំណាប់ | សព្ទមិនឮ | ឌឺដងឈ្លោះ | |
| ស្ដីដៀមដាម | តាមបំផ្លាញ | ក្រាញទ្រគោះ | |
| បាត់លាភយស | ព្រោះបង្ក | តសង្គ្រាម ។ | |
| ៣- | រៀនស្ងប់ស្ងាត់ | កាត់ទុក្ខភ័យ | ន័យមង្គល |
| រៀនដឹងយល់ | គល់ដើមចុង | ក្នុងទំនៀម | |
| រៀនស្និទ្ធស្នេហ៍ | ម៉ែឪញាតិ | ជាតិរួមឈាម | |
| រៀនព្យាយាម | នាមអនន្ត | សន្តិភាព ។ | |


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



