navigate_nextព័ត៌មានnavigate_nextកម្រងកំណាព្យអប់រំ
បាក់បែកមិត្ត ពិតវិកល
- បទពាក្យ៩ បែបជាប់ទង -
១- | កាយឆ្គាំឆ្គង | រងពាក្យកាច | សាចដល់ចិត្ត |
| ល្មើសក្រមក្រឹត្យ | ដ្បិតលោភលន់ | ពុនមោហៈ |
| ខឹងក្រេវក្រោធ | ឆោតពេញវាល | ពាលទោសៈ |
| កើតថ្នាំងថ្នាក់ | បាក់បែកមិត្ត | ជិតឆ្ងាយគ្រោះ ។ |
|
២- | គិតវិកល | ខ្វល់ចិន្តា | ផ្សាចុកចាប់ |
| យល់ចំណាប់ | សព្ទមិនឮ | ឌឺដងឈ្លោះ |
| ស្ដីដៀមដាម | តាមបំផ្លាញ | ក្រាញទ្រគោះ |
| បាត់លាភយស | ព្រោះបង្ក | តសង្គ្រាម ។ |
|
៣- | រៀនស្ងប់ស្ងាត់ | កាត់ទុក្ខភ័យ | ន័យមង្គល |
| រៀនដឹងយល់ | គល់ដើមចុង | ក្នុងទំនៀម |
| រៀនស្និទ្ធស្នេហ៍ | ម៉ែឪញាតិ | ជាតិរួមឈាម |
| រៀនព្យាយាម | នាមអនន្ត | សន្តិភាព ។
|
|