Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
បានខ្លាំងទាំងខ្សោយ
- បទកាកគតិ -
១- | យួរទូលរែកធ្ងន់ | ល្មមតាមទម្ងន់ | កម្លាំងធ្វើបាន |
ទ្រាំលើសកម្លាំង | តតាំងមិនក្សាន្ត | ធ្ងន់ហួសចរថ្កាន | |
ខកខានខូចខាត ។ | |||
២- | ជំនាញចំណេះ | កិច្ចការលើសចេះ | សេសសល់មិនស្អាត |
ធំហួសកម្លាំង | ប្រឹងខ្លាំងប្រែខាត | ខ្លបខ្លាចបាក់ស្បាត | |
ស្បថស្បែស្មុគស្មាញ ។ | |||
៣- | ប្រៀបដូចនាទី | បុរសនារី | ស្តែងស្តីបង្ហាញ |
មានខ្ពស់មានទាប | របៀបបណ្តាញ | ធំតូចល្បីល្បាញ | |
សមល្មមកម្លាំង ។ | |||
៤- | មិនចេះមិនដឹង | ការធ្ងន់ខំប្រឹង | ត្បិតយល់ខ្លួនខ្លាំង |
ទោះតូចម្ដេចម្តា | ប្រេះឆាប្រឆាំង | ទទូចតតាំង | |
បានខ្លាំងទាំងខ្សោយ ។ | |||
រស់សុខលើទុក្ខអ្នកដទៃ | រស់ធ្វើអ្វីៗក្រៅតម្រា | ||
រស់សុខតែឯងមិនបានការ | រស់ដូចមរណាមិនប្រពៃ ។ |