navigate_nextព័ត៌មានnavigate_nextកម្រងកំណាព្យអប់រំ
បានខ្លាំងទាំងខ្សោយ
- បទកាកគតិ -
| ១- | យួរទូលរែកធ្ងន់ | ល្មមតាមទម្ងន់ | កម្លាំងធ្វើបាន |
| ទ្រាំលើសកម្លាំង | តតាំងមិនក្សាន្ត | ធ្ងន់ហួសចរថ្កាន | |
| ខកខានខូចខាត ។ | |||
| ២- | ជំនាញចំណេះ | កិច្ចការលើសចេះ | សេសសល់មិនស្អាត |
| ធំហួសកម្លាំង | ប្រឹងខ្លាំងប្រែខាត | ខ្លបខ្លាចបាក់ស្បាត | |
| ស្បថស្បែស្មុគស្មាញ ។ | |||
| ៣- | ប្រៀបដូចនាទី | បុរសនារី | ស្តែងស្តីបង្ហាញ |
| មានខ្ពស់មានទាប | របៀបបណ្តាញ | ធំតូចល្បីល្បាញ | |
| សមល្មមកម្លាំង ។ | |||
| ៤- | មិនចេះមិនដឹង | ការធ្ងន់ខំប្រឹង | ត្បិតយល់ខ្លួនខ្លាំង |
| ទោះតូចម្ដេចម្តា | ប្រេះឆាប្រឆាំង | ទទូចតតាំង | |
| បានខ្លាំងទាំងខ្សោយ ។ | |||
| រស់សុខលើទុក្ខអ្នកដទៃ | រស់ធ្វើអ្វីៗក្រៅតម្រា | ||
| រស់សុខតែឯងមិនបានការ | រស់ដូចមរណាមិនប្រពៃ ។ |


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



