Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
ក្រាបសំពះ ព្រះនៅជិត
- បទពាក្យ៩ បែបជាប់ទង -
| ១- | ក្រាបសំពះ | ព្រះនៅជិត | និត្យនែបប្រាណ |
| បុណ្យក្សេមក្សាន្ត | បានព្រះរស់ | ឈ្មោះពុកម៉ែ | |
| ថ្ងៃគោរព | យប់រលឹក | នឹកឥតល្ហែ | |
| នឹកពុកម៉ែ | ខែបុណ្យភ្ជុំ | ពុំភ្លេចឡើយ ។ | |
| ២- | ជូនអាហារ | ការស្លៀកពាក់ | អ្នកពេញចិត្ត |
| តបអ្នកស្និទ្ធ | ដ្បិតគុណគាប់ | ធ្លាប់កៀកកើយ | |
| ទានជំនូន | ជូនម៉ែពុក | ទុកមុនហើយ | |
| បានល្ហែល្ហើយ | ស្បើយទុក្ខា | ការរលឹក ។ | |
| ៣- | ឱវាទផ្តាំ | ចាំមិនភ្លេច | ធ្មេចឃើញច្បាស់ |
| ភ្លឺត្រចះ | ក្រាស់ដោយគុណ | ទន្ទឹងនឹក | |
| ក្រឹត្យក្រមច្បាប់ | សព្ទទូន្មាន | រៀនល្ងាចព្រឹក | |
| តបរលឹក | នឹកត្រងត្រាប់ | ស្តាប់គោរព ។ | |


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



