navigate_nextព័ត៌មានnavigate_nextកម្រងកំណាព្យអប់រំ
ក្រាបសំពះ ព្រះនៅជិត
- បទពាក្យ៩ បែបជាប់ទង -
| ១- | ក្រាបសំពះ | ព្រះនៅជិត | និត្យនែបប្រាណ |
| | បុណ្យក្សេមក្សាន្ត | បានព្រះរស់ | ឈ្មោះពុកម៉ែ |
| | ថ្ងៃគោរព | យប់រលឹក | នឹកឥតល្ហែ |
| | នឹកពុកម៉ែ | ខែបុណ្យភ្ជុំ | ពុំភ្លេចឡើយ ។ |
|
| ២- | ជូនអាហារ | ការស្លៀកពាក់ | អ្នកពេញចិត្ត |
| | តបអ្នកស្និទ្ធ | ដ្បិតគុណគាប់ | ធ្លាប់កៀកកើយ |
| | ទានជំនូន | ជូនម៉ែពុក | ទុកមុនហើយ |
| | បានល្ហែល្ហើយ | ស្បើយទុក្ខា | ការរលឹក ។ |
|
| ៣- | ឱវាទផ្តាំ | ចាំមិនភ្លេច | ធ្មេចឃើញច្បាស់ |
| | ភ្លឺត្រចះ | ក្រាស់ដោយគុណ | ទន្ទឹងនឹក |
| | ក្រឹត្យក្រមច្បាប់ | សព្ទទូន្មាន | រៀនល្ងាចព្រឹក |
| | តបរលឹក | នឹកត្រងត្រាប់ | ស្តាប់គោរព ។
|
|