Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
ផលនៃចិត្តលោភលន់
- បទពាក្យ៧ -
| ១- | អន្តរាយទ្រព្យធនហេតុច្រើនយ៉ាង | បង្ហាញភស្តុតាងជាជំនួយ |
| វិនាសទ្រព្យធនកើតទុក្ខព្រួយ | លើកយកតែមួយទោសលោភលន់ ។ | |
| ២- | ពាលបោកបញ្ឆោតយល់អ្នកចង់ | ល្បិចស្របចំណង់ដ្បិតដឹងមុន |
| បោកតែអ្នកលោភធ្លាក់យីអ៊ុន | ពាលល្បួងជាទុនបោកបញ្ឆោត ។ | |
| ៣- | បោកស៊ីបោកផឹកបង់ចំណាយ | បោកជួយដោះស្រាយវិបត្តិចោទ |
| បោកយកលុយកាក់ពីអ្នកឆោត | បោកបានរាប់កោដិពីអ្នកលោភ ។ | |
| ៤- | ហេតុតែបំណងចង់បានពេក | ចំណង់ទល់មេឃជាអ្នកល្មោភ |
| ធ្វើតាមភ្លេចគិតដ្បិតចិត្តលោភ | ពាលបោកទ្រាលទ្រោបយកទ្រព្យធន ។ | |
| ៥- | លោភហួសបង់ប្រាណខានបានល្អ | ពាលបោកបានអរកដើមទុន |
| អ្នកលោភអន្តរាយរងទារុណ | វិនាសទ្រព្យធនព្រោះតែលោភ ។ | |
ជំនួយស្មារតី : អប់រំឱ្យយល់ពីផលនៃការលោភលន់របស់មនុស្ស


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



