www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextកម្រង​កំណាព្យ​អប់រំ

ផលនៃចិត្តលោភលន់

- បទពាក្យ៧ -
១- អន្តរាយទ្រព្យធនហេតុច្រើនយ៉ាង បង្ហាញភស្តុតាងជាជំនួយ
  វិនាសទ្រព្យធនកើតទុក្ខព្រួយ លើកយកតែមួយទោសលោភលន់ ។
២- ពាលបោកបញ្ឆោតយល់អ្នកចង់ ល្បិចស្របចំណង់ដ្បិតដឹងមុន
  បោកតែអ្នកលោភធ្លាក់យីអ៊ុន ពាលល្បួងជាទុនបោកបញ្ឆោត ។
៣- បោកស៊ីបោកផឹកបង់ចំណាយ បោកជួយដោះស្រាយវិបត្តិចោទ
  បោកយកលុយកាក់ពីអ្នកឆោត បោកបានរាប់កោដិពីអ្នកលោភ ។
៤- ហេតុតែបំណងចង់បានពេក ចំណង់ទល់មេឃជាអ្នកល្មោភ
  ធ្វើតាមភ្លេចគិតដ្បិតចិត្តលោភ ពាលបោកទ្រាលទ្រោបយកទ្រព្យធន ។
៥- លោភហួសបង់ប្រាណខានបានល្អ ពាលបោកបានអរកដើមទុន
  អ្នកលោភអន្តរាយរងទារុណ វិនាសទ្រព្យធនព្រោះតែលោភ ។
ជំនួយស្មារតី : អប់រំឱ្យយល់ពីផលនៃការលោភលន់របស់មនុស្ស

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១៨៧ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖