Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
ការពាររក្សាទ្រព្យ
- បទពាក្យ៧ -
| ១- | នាទីជាចោរឃ្លាំចាំលួច | ទ្រព្យធនស្តើងស្តួចតូចប៉ុនណា |
| លួចប្លន់យកបានតាមប្រាថ្នា | អ្នកបាត់ខ្លោចផ្សាទួញសោកស្តាយ ។ | |
| ២- | ខ្ជះខ្ជាយខ្ជីខ្ជាខ្វះប្រយ័ត្ន | ចោរលួចយកបាត់ឃ្លាតពីកាយ |
| ចាំលួចជានិច្ចទ្រព្យជិតឆ្ងាយ | លួចបានសប្បាយចាយហ៊ឺហា ។ | |
| ៣- | ឱ្យទ្រព្យគង់វង្សថេរត្រឹមត្រង់ | ប្រយ័ត្នផ្ចិតផ្ចង់គ្រងរក្សា |
| ទុកដាក់របៀបរៀបកិច្ចការ | លំដាប់ថ្លៃថ្លាងាយឃុំគ្រង ។ | |
| ៤- | ការពារប្រយ័ត្នគ្រប់វេលា | ទ្រព្យធនគង់ជាចាកខុសឆ្គង |
| ចោរហ៊ានចូលលួចម្ចាស់ចាំលង | ចាប់ចោរសំពងចងជាប់ចោរ ។ | |


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



