navigate_nextព័ត៌មានnavigate_nextកម្រងកំណាព្យអប់រំ
ការពាររក្សាទ្រព្យ
- បទពាក្យ៧ -
| ១- | នាទីជាចោរឃ្លាំចាំលួច | ទ្រព្យធនស្តើងស្តួចតូចប៉ុនណា |
| | លួចប្លន់យកបានតាមប្រាថ្នា | អ្នកបាត់ខ្លោចផ្សាទួញសោកស្តាយ ។ |
|
| ២- | ខ្ជះខ្ជាយខ្ជីខ្ជាខ្វះប្រយ័ត្ន | ចោរលួចយកបាត់ឃ្លាតពីកាយ |
| | ចាំលួចជានិច្ចទ្រព្យជិតឆ្ងាយ | លួចបានសប្បាយចាយហ៊ឺហា ។ |
|
| ៣- | ឱ្យទ្រព្យគង់វង្សថេរត្រឹមត្រង់ | ប្រយ័ត្នផ្ចិតផ្ចង់គ្រងរក្សា |
| | ទុកដាក់របៀបរៀបកិច្ចការ | លំដាប់ថ្លៃថ្លាងាយឃុំគ្រង ។ |
|
| ៤- | ការពារប្រយ័ត្នគ្រប់វេលា | ទ្រព្យធនគង់ជាចាកខុសឆ្គង |
| | ចោរហ៊ានចូលលួចម្ចាស់ចាំលង | ចាប់ចោរសំពងចងជាប់ចោរ ។ |
|