Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
បណ្តាំមេបា
- បទកាកគតិ -
| ១- | ត្រូវការប្រាក់កាស | បំពានផ្តេសផ្តាស | ប្រើល្បិចពាលា |
| អំពើគម្រក់ | លាមកមិនជា | កម្មកលមាយា | |
| បន្លំលបលួច ។ | |||
| ២- | បំពានក្រមច្បាប់ | ភ្លេចមេបាប្រាប់ | យល់ទាលថាស្រួច |
| បាត់បង់ជ្រះថ្លា | ប្រាថ្នាចិត្តកួច | គិតគូរស្ដើងស្ដួច | |
| លួចមិនកោតក្រែង ។ | |||
| ៣- | ពុកម៉ែផ្តាំប្រាប់ | លួចគេតាមចាប់ | ពាក្យពិតមិនក្លែង |
| លួចបានយល់គ្រាន់ | គេទាន់ចាប់ឯង | ភស្តុតាងជាក់ស្តែង | |
| ដ្បិតឯងគិតស្ដួច ។ | |||
| ៤- | ទៀងមិនឈ្នះទ័ល | បុណ្យបាបអស់ស្គាល់ | ល្ងើដូចពុលក្តួច |
| ក្រកិច្ចក្រកល | ក្រផលកម្មកួច | ក្រគិតមិនស្រួច | |
| លបលួចយកបាន ។ | |||
| ៥- | ហៃអស់ម្ចាស់ទ្រព្យ | ការពារឲ្យជាប់ | ស្ងប់ចិត្តសុខសាន្ត |
| ប្រហែសបង់បាត់ | ប្រយ័ត្នគង់ថ្កាន | កុំអាងចាប់បាន | |
| ច្រានចោរចូលគុក ។ | |||
ជំនួយស្មារតី : អប់រំសីលធម៌វិជ្ជាជីវៈ


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



