www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextកម្រង​កំណាព្យ​អប់រំ

បណ្តាំមេបា

- បទកាកគតិ -
១- ត្រូវការប្រាក់កាស បំពានផ្តេសផ្តាស ប្រើល្បិចពាលា
  អំពើគម្រក់ លាមកមិនជា កម្មកលមាយា
    បន្លំលបលួច ។  
២- បំពានក្រមច្បាប់ ភ្លេចមេបាប្រាប់ យល់ទាលថាស្រួច
  បាត់បង់ជ្រះថ្លា ប្រាថ្នាចិត្តកួច គិតគូរស្ដើងស្ដួច
    លួចមិនកោតក្រែង ។  
៣- ពុកម៉ែផ្តាំប្រាប់ លួចគេតាមចាប់ ពាក្យពិតមិនក្លែង
  លួចបានយល់គ្រាន់ គេទាន់ចាប់ឯង ភស្តុតាងជាក់ស្តែង
    ដ្បិតឯងគិតស្ដួច ។  
៤- ទៀងមិនឈ្នះទ័ល បុណ្យបាបអស់ស្គាល់ ល្ងើដូចពុលក្តួច
  ក្រកិច្ចក្រកល ក្រផលកម្មកួច ក្រគិតមិនស្រួច
    លបលួចយកបាន ។  
៥- ហៃអស់ម្ចាស់ទ្រព្យ ការពារឲ្យជាប់ ស្ងប់ចិត្តសុខសាន្ត
  ប្រហែសបង់បាត់ ប្រយ័ត្នគង់ថ្កាន កុំអាងចាប់បាន
    ច្រានចោរចូលគុក ។
ជំនួយស្មារតី : អប់រំសីលធម៌វិជ្ជាជីវៈ

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ២២៣ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖