Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
ខុសព្រោះមាត់
- បទពាក្យ៧ -
| ១- | ក្អាត់ក្អុកឈ្លោះគ្នារឿងសម្តី | ចិត្តក្អាត់ភក្តីមាត់អាក្រក់ |
| ក្អុកប៉ះទង្គិចក្អាត់សម្លក់ | ប្រមាថតក់ម៉ក់ស្តីតាមខឹង ។ | |
| ២- | ក្អាត់ក្រោធឆោតថាអញនឹងកាប់ | ឱ្យអាក្អុកស្លាប់ដេកស្តូកស្តឹង |
| ក្អុកឮភ័យស្លន់ធ្វើភ្នែកស្លឹង | ខ្លបខ្លាចខំប្រឹងទៅប្តឹងហ៊ីង ។ | |
| ៣- | តមកវេលាកន្លងហួស | ក្អុកប្រទះគ្រោះក្រោមដើមព្រីង |
| ក្បាលត្រូវកាំបិតពិតម្តាយមីង | លបកាប់ឲ្យហ៊ីងទៅចាប់ក្អាត់ ។ | |
| ៤- | កំភ្លាញស្លាប់រស់ព្រោះតែមាត់ | គួរចេះចាំស្ទាត់កុំឱ្យបាត់ |
| ពាក្យចាស់អប់រំគួរហ្វឹកហាត់ | ស្តីស្ដែងច្រើនក្ដាត់ខុសព្រោះមាត់ ។ | |
ជំនួយស្មារតី : អប់រំឱ្យយល់អំពីទោសនៃការនិយាយមិនបានគិត


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



