www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextកម្រង​កំណាព្យ​អប់រំ

ខុសព្រោះមាត់

- បទពាក្យ៧ -
១- ក្អាត់ក្អុកឈ្លោះគ្នារឿងសម្តី ចិត្តក្អាត់ភក្តីមាត់អាក្រក់
  ក្អុកប៉ះទង្គិចក្អាត់សម្លក់ ប្រមាថតក់ម៉ក់ស្តីតាមខឹង  ។
២- ក្អាត់ក្រោធឆោតថាអញនឹងកាប់ ឱ្យអាក្អុកស្លាប់ដេកស្តូកស្តឹង
  ក្អុកឮភ័យស្លន់ធ្វើភ្នែកស្លឹង ខ្លបខ្លាចខំប្រឹងទៅប្តឹងហ៊ីង ។
៣- តមកវេលាកន្លងហួស ក្អុកប្រទះគ្រោះក្រោមដើមព្រីង
  ក្បាលត្រូវកាំបិតពិតម្តាយមីង លបកាប់ឲ្យហ៊ីងទៅចាប់ក្អាត់ ។
៤- កំភ្លាញស្លាប់រស់ព្រោះតែមាត់ គួរចេះចាំស្ទាត់កុំឱ្យបាត់
  ពាក្យចាស់អប់រំគួរហ្វឹកហាត់ ស្តីស្ដែងច្រើនក្ដាត់ខុសព្រោះមាត់ ។
ជំនួយស្មារតី : អប់រំឱ្យយល់អំពីទោសនៃការនិយាយមិនបានគិត

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១៧១ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖