Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
បំណង និង លទ្ធផល
- បទព្រហ្មគីតិ -
| ១- | គ្រោងធ្វើកិច្ចការអ្វី | យោងសេចក្តីតាមបំណង |
| ចង់បានល្អកន្លង | ស្របអ្នកប៉ងជាប្រយោជន៍ ។ | |
| ២- | កុំធ្វើខ្វះពិចារណ៍ | ផលកិច្ចការបង់ហិនហោច |
| លិចលង់ផលដាច់ដោច | កេរ្តិ៍អសោចមិនប្រពៃ ។ | |
| ៣- | គាប់ជួនចង់បវរ | ធ្វើមិនល្អចរចោលន័យ |
| ថោកទាបមិនវាងវៃ | គួរលកលៃចងចាំទុក ។ | |
| ៤- | កត់ត្រាការនាទី | ប្រឹងសម្ភីតទៅមុខ |
| ទប់វិបត្តិផុយពុក | កុំឱ្យទុក្ខទន្ទ្រានទី ។ | |
| ៥- | បំណងប៉ងបវរ | ការងារល្អតោងសម្ភី |
| ការងារតួនាទី | ខំម្នាម្នីបានរុងរឿង ។ | |
| ឆន្ទៈច្បាស់លាស់ក្នុងការងារ | មានទាំងអស់គ្នាពិតថ្លៃថ្លា | |
| រុងរឿងរីករាយគ្រប់អាត្មា | នាទីកិច្ចការទាន់សម័យ ។ |


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



