navigate_nextព័ត៌មានnavigate_nextកម្រងកំណាព្យអប់រំ
បំណង និង លទ្ធផល
- បទព្រហ្មគីតិ -
១- | គ្រោងធ្វើកិច្ចការអ្វី | យោងសេចក្តីតាមបំណង |
ចង់បានល្អកន្លង | ស្របអ្នកប៉ងជាប្រយោជន៍ ។ | |
២- | កុំធ្វើខ្វះពិចារណ៍ | ផលកិច្ចការបង់ហិនហោច |
លិចលង់ផលដាច់ដោច | កេរ្តិ៍អសោចមិនប្រពៃ ។ | |
៣- | គាប់ជួនចង់បវរ | ធ្វើមិនល្អចរចោលន័យ |
ថោកទាបមិនវាងវៃ | គួរលកលៃចងចាំទុក ។ | |
៤- | កត់ត្រាការនាទី | ប្រឹងសម្ភីតទៅមុខ |
ទប់វិបត្តិផុយពុក | កុំឱ្យទុក្ខទន្ទ្រានទី ។ | |
៥- | បំណងប៉ងបវរ | ការងារល្អតោងសម្ភី |
ការងារតួនាទី | ខំម្នាម្នីបានរុងរឿង ។ | |
ឆន្ទៈច្បាស់លាស់ក្នុងការងារ | មានទាំងអស់គ្នាពិតថ្លៃថ្លា | |
រុងរឿងរីករាយគ្រប់អាត្មា | នាទីកិច្ចការទាន់សម័យ ។ |