Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
ប្រឹងមើលស្តាប់ ចាប់អារម្មណ៍
- បទពាក្យ៩ បែបជាប់ទង -
| ១- | អ្នកដេកលក់ | ស្ទក់ក្រៃក្រាស់ | ដាស់ភ្ញាក់បាន |
| ងើបចាកឋាន | ខាននិទ្រា | គ្រាគេហៅ | |
| ជនពាលពើ | ធ្វើលក់លេង | គេងលក់ឆៅ | |
| ដាស់សំដៅ | ហៅពញ្ញាក់ | ភ្ញាក់មិនបាន ។ | |
| ២- | អ្នកមិនស្តាប់ | យ៉ាប់ជាងថ្លង់ | ត្រង់ខាងឌឺ |
| ថ្លង់ភ្នែកភ្លឺ | ឮដំណឹង | ដឹងភពឋាន | |
| ចិត្តចង់ចាប់ | ស្តាប់រំពៃ | ន័យប្រមាណ | |
| ថ្លង់ស្តាប់បាន | ដានគេថ្លែង | ស្តែងចង់ដឹង ។ | |
| ៣- | ភ្នែកងងឹត | ពិតភ្លឺថ្លា | ការប្រឹងស្តាប់ |
| ភ្នែកល្អស្រាប់ | យ៉ាប់មិនមើល | ព្រើលម្ល៉េះម៉ឹង | |
| លះប្រយោជន៍ | បោចចោលទ្រព្យ | ងាប់យ៉ាងហ្នឹង | |
| ចិត្តចង់ដឹង | ប្រឹងមើលស្តាប់ | ចាប់អារម្មណ៍ ។ | |


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



