www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextកម្រង​កំណាព្យ​អប់រំ

ប្រឹងមើលស្តាប់ ចាប់អារម្មណ៍

- បទពាក្យ៩ បែបជាប់ទង -
១- អ្នកដេកលក់ ស្ទក់ក្រៃក្រាស់ ដាស់ភ្ញាក់បាន
  ងើបចាកឋាន ខាននិទ្រា គ្រាគេហៅ
  ជនពាលពើ ធ្វើលក់លេង គេងលក់ឆៅ
  ដាស់សំដៅ ហៅពញ្ញាក់ ភ្ញាក់មិនបាន ។
២- អ្នកមិនស្តាប់ យ៉ាប់ជាងថ្លង់ ត្រង់ខាងឌឺ
  ថ្លង់ភ្នែកភ្លឺ ឮដំណឹង ដឹងភពឋាន
  ចិត្តចង់ចាប់ ស្តាប់រំពៃ ន័យប្រមាណ
  ថ្លង់ស្តាប់បាន ដានគេថ្លែង ស្តែងចង់ដឹង ។
៣- ភ្នែកងងឹត ពិតភ្លឺថ្លា ការប្រឹងស្តាប់
  ភ្នែកល្អស្រាប់ យ៉ាប់មិនមើល ព្រើលម្ល៉េះម៉ឹង
  លះប្រយោជន៍ បោចចោលទ្រព្យ ងាប់យ៉ាងហ្នឹង
  ចិត្តចង់ដឹង ប្រឹងមើលស្តាប់ ចាប់អារម្មណ៍ ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ២០៣ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖