Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
ស្នេហ៍ភ្លើងសាំង
- បទពាក្យ៩ បែបជាប់ទង -
១- | ភ្លើងស្នេហ៍ភ្លឹក | នឹកមិនទាន់ | ភាន់ក្បត់ម៉ែ |
ភ្លើងសាំងស្នេហ៍ | ប្រែឱបថើប | ហើបជើងដៃ | |
ស្នេហ៍ស្រើបស្រួល | ផ្តួលស្នេហ៍ថែម | ផ្អែមរាល់ថ្ងៃ | |
ភ្លេចសាបប្រៃ | ក្រៃជូរចត់ | បទនឿយណាយ ។ | |
២- | ឆ្អែតរួមរ័ក | ទាក់ឆ្គាំឆ្គង | រងភ័យភិត |
ភ្លាត់ភ្លេចគិត | ពិតសាយសុស | ខុសខកកាយ | |
ស្នេហ៍លួចលាក់ | ទាក់ទោសទណ្ឌ | ពាន់ខ្វល់ខ្វាយ | |
ខកចិត្តកាយ | ស្តាយទង្វើ | ធ្វើកន្លង ។ | |
៣- | ស្នេហ៍ទំនៀម | ទាមទម្លាប់ | ភ្ជាប់វិន័យ |
ស្នេហ៍ប្រពៃ | វៃរិះគិត | ពិតច្បាស់ច្បង | |
ក្រឹត្យក្រមស្នេហ៍ | ខ្មែរទម្លាប់ | ភ្ជាប់ច្បាប់ផង | |
កុំកន្លង | ហ្មងកុំក្បែរ | ស្នេហាពិត ។ | |