navigate_nextព័ត៌មានnavigate_nextកម្រងកំណាព្យអប់រំ
ស្នេហ៍ភ្លើងសាំង
- បទពាក្យ៩ បែបជាប់ទង -
| ១- | ភ្លើងស្នេហ៍ភ្លឹក | នឹកមិនទាន់ | ភាន់ក្បត់ម៉ែ |
| | ភ្លើងសាំងស្នេហ៍ | ប្រែឱបថើប | ហើបជើងដៃ |
| | ស្នេហ៍ស្រើបស្រួល | ផ្តួលស្នេហ៍ថែម | ផ្អែមរាល់ថ្ងៃ |
| | ភ្លេចសាបប្រៃ | ក្រៃជូរចត់ | បទនឿយណាយ ។ |
|
| ២- | ឆ្អែតរួមរ័ក | ទាក់ឆ្គាំឆ្គង | រងភ័យភិត |
| | ភ្លាត់ភ្លេចគិត | ពិតសាយសុស | ខុសខកកាយ |
| | ស្នេហ៍លួចលាក់ | ទាក់ទោសទណ្ឌ | ពាន់ខ្វល់ខ្វាយ |
| | ខកចិត្តកាយ | ស្តាយទង្វើ | ធ្វើកន្លង ។ |
|
| ៣- | ស្នេហ៍ទំនៀម | ទាមទម្លាប់ | ភ្ជាប់វិន័យ |
| | ស្នេហ៍ប្រពៃ | វៃរិះគិត | ពិតច្បាស់ច្បង |
| | ក្រឹត្យក្រមស្នេហ៍ | ខ្មែរទម្លាប់ | ភ្ជាប់ច្បាប់ផង |
| | កុំកន្លង | ហ្មងកុំក្បែរ | ស្នេហាពិត ។ |
|