Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
កាយ វាចា ចិត្ត របស់ជនពាល
- បទពាក្យ៧ -
| ១- | ពាក្យពោលពាក្យស្តីជេរផ្តាសា | ស្តែងកាយវិការអាក្រក់ក្រៃ |
| រករឿងគ្រោតគ្រាតស្ទើររាល់ថ្ងៃ | បង្កចង្រៃគ្មានកំណត់ ។ | |
| ២- | ជេរម៉ែជេរឪដៀលត្រកូល | បែកបាក់អស់មូលជួជូរចត់ |
| ចិត្តក្រោធឆេវឆាវគ្មានអំណត់ | ខឹងមិនចេះអត់ធ្វើតាមចិត្ត ។ | |
| ៣- | អ្នករួមរស់ជុំយំមិនចេញ | ចង់តែដូរដេញអស់ស្នេហ៍ស្និទ្ធ |
| រងទុក្ខលំបាកទាំងកាយចិត្ត | មិនចង់កៀកកិតគិតចៀសឆ្ងាយ ។ | |
| ៤- | គាប់ជួនមង្គលមកសណ្ឋិត | ពាលក្លាយល្អពិតទាំងចិត្តកាយ |
| អ្នករួមរស់ជុំបានសប្បាយ | មង្គលឃ្លាតឆ្ងាយក្លាយពាលវិញ ។ | |
| ៥- | ជាតិនេះជាតិណាប្រាថ្នាផ្សង | រួមរស់ឥតហ្មងមិនទោរម្នេញ |
| កើតកបមង្គលបានពេញលេញ | ទុក្ខទោសទោរម្នេញសូមចៀសឆ្ងាយ ។ | |


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



