www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextកម្រង​កំណាព្យ​អប់រំ

កាយ វាចា ចិត្ត របស់ជនពាល

- បទពាក្យ៧ -
១- ពាក្យពោលពាក្យស្តីជេរផ្តាសា ស្តែងកាយវិការអាក្រក់ក្រៃ
  រករឿងគ្រោតគ្រាតស្ទើររាល់ថ្ងៃ បង្កចង្រៃគ្មានកំណត់ ។
២- ជេរម៉ែជេរឪដៀលត្រកូល បែកបាក់អស់មូលជួជូរចត់
  ចិត្តក្រោធឆេវឆាវគ្មានអំណត់ ខឹងមិនចេះអត់ធ្វើតាមចិត្ត ។
៣- អ្នករួមរស់ជុំយំមិនចេញ ចង់តែដូរដេញអស់ស្នេហ៍ស្និទ្ធ
  រងទុក្ខលំបាកទាំងកាយចិត្ត មិនចង់កៀកកិតគិតចៀសឆ្ងាយ ។
៤- គាប់ជួនមង្គលមកសណ្ឋិត ពាលក្លាយល្អពិតទាំងចិត្តកាយ
  អ្នករួមរស់ជុំបានសប្បាយ មង្គលឃ្លាតឆ្ងាយក្លាយពាលវិញ ។
៥- ជាតិនេះជាតិណាប្រាថ្នាផ្សង រួមរស់ឥតហ្មងមិនទោរម្នេញ
  កើតកបមង្គលបានពេញលេញ ទុក្ខទោសទោរម្នេញសូមចៀសឆ្ងាយ ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១៧៤ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖